អេស្ប៉ាញ៖ ក្រុម Real Madrid បានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការលើកពានក្របខ័ណ្ឌ La Liga កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការផ្តួលក្រុម Getafe ដើម្បីនាំមុខ៤ពិន្ទុដាច់លើក្រុម Barcelona ខណៈដែលនៅសល់ការប្រកួត៥លើកទៀត។

គ្រាប់បាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែការពារ Sergio Ramos បានកាត់សេចក្តីក្នុងការប្រកួតនាកីឡដ្ឋាន Alfredo di Stefano ខណៈដែលក្រុម Real Madrid ហាក់បានធ្លាក់ចូលក្នុងសម្ពាធដោយសារតែក្រុម Getafe ប៉ុន្តែ នៅតែអាចយកឈ្នះក្នុងលទ្ធផល ១-០។

យ៉ាងណាមិញ ប្រកួតដ៏ស្វិតស្វាញបំផុតសម្រាប់ក្រុម Real Madrid ហើយស្របពេលដែលពួកគេកំពុងតែនាំមុខ៤ពិន្ទុដាច់លើក្រុមឈរលេខ២ Barcelona ក៏ដូចជាមានលទ្ធផលល្អជាងពីជំនួបរវាងក្រុមទាំង២ ពានក្របខ័ណ្ឌ La Liga កំពុងតែស្ថិតក្នុងដៃរបស់ក្រុម Real។

គួរបញ្ជាក់ផងដែរថា ការនាំមុខដ៏ច្រើនបំផុតរបស់ក្រុម Real Madrid លើក្រុម Barcelona បើគិតចាប់តាំងពីខែកញ្ញា និងជាពិន្ទុនាំមុខដ៏សំខាន់របស់ពួកគេនៅរដូវកាលនេះ។ ប្រសិនបើពួកគេអាចផ្តួលក្រុម Athletic Bilbao នាកីឡដ្ឋាន San Mames នៅថ្ងៃអាទិត្យ ក្រុម Real Madird អាចនាំមុខ៧ពិន្ទុ នៅមុនពេលក្រុម Barcelona ត្រូវជួបប្រកួតជាមួយនឹងក្រុមកំពុងឡើងទម្រង់លេង Villarreal នៅរាត្រីដដែលនោះ៕RT

 សូមទស្សនាវីដែអូខាងក្រោម៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ